ស្វែងរកយើង៖
Wat4cam
Ministry
EU
AFD
ត្រលប់ទៅព័ត៌មាន

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមជំនាញនៃមជ្ឈមណ្ឌល NPMEC ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តទំនប់ក្រាយ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមជំនាញនៃមជ្ឈមណ្ឌល NPMEC ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តទំនប់ក្រាយ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
នៅថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់...

នៅថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមជំនាញនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តទំនប់ក្រាយ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ការចុះពិនិត្យទីតាំងជាក់ស្តែងនាពេលនេះក៏មានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក្រុមប្រឹក្សាឃុំ និងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តទំនប់ក្រាយ ជាច្រើនរូបផងដែរ៕

វិចិត្រសាល