ស្វែងរកយើង៖
Wat4cam
Ministry
EU
AFD
ត្រលប់ទៅព័ត៌មាន

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រគល់-ទទួល ប្រព័ន្ធធារាសាស្ត្រកង្ហត(ប្លុក AនិងB) នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ (WAT4CAM_Phase1) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រគល់-ទទួល ប្រព័ន្ធធារាសាស្ត្រកង្ហត(ប្លុក AនិងB) នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ (WAT4CAM_Phase1) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
នារសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១(WAT4CAM_Phase1) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រគល់-ទទួលប្រព័ន្ធធារាសាស្ត្រកង្ហត (ប្លុក AនិងB) នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១( WAT4CAM _Phase1)

នារសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១(WAT4CAM_Phase1) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រគល់-ទទួលប្រព័ន្ធធារាសាស្ត្រកង្ហត (ប្លុក AនិងB) នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១( WAT4CAM _Phase1) នៅភូមិសាស្ត្រខេត្តបាត់ដំបង

សូមជម្រាបថា ពិធីប្រគល់-ទទួល មានវត្តមានចូលរួមពីឯកឧត្តម ស្រ៊ុន សុខុម នាយកតំណាងសមាសភាគទី៤ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ជាតំណាងអ្នកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំកម្ពុជា និងសហការី តំណាងសហភាពអឺរ៉ុប(EU) ព្រមទាំងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ(TA-INFRA, TA-ISWM&TA-AGRI) ក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ (WAT4CAM_Phase 1) មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការនាយកកម្មវិធី បានផ្តាំផ្ញើដល់ក្រុមការងារ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលរួមមាន នាយដ្ឋានធារាសាស្រ្តកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៏កសិករប្រើប្រាស់ទឹក ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមថែទាំប្រព័ន្ធធារាសាស្ត្រកង្ហតនេះ ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពបានយូរអង្វែង៕

វិចិត្រសាល