Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សហភាពអឺរ៉ុប(EU) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សហភាពអឺរ៉ុប(EU) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់
នៅព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ នាយកកម្មវិធី WAT4CAM ជំហានទី១ និងជានាយកគម្រោងស្តារនិងគ្រប់គ្រងអាងស្ទឹងស្...

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ នាយកកម្មវិធី WAT4CAM ជំហានទី១ និងជានាយកគម្រោងស្តារនិងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធី ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សហភាពអឺរ៉ុប(EU) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ដែលកិច្ចប្រជុំពិភាក្សាដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Emmanuel DOLLFUS នាយករងនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា និងលោក Daniel Plankermann នាយកធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ មួយចំនួនដូចជា៖ ទី១)ការពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធី ទី២)បញ្ហាប្រឈម ទី៣)អនុសាសន៍/វិធានការកែតម្រូវ និងពន្លឿនការអនុវត្ត ទី៤)ផែនការអនុវត្តបន្ត និង ទី៥)បញ្ហាផ្សេងៗ៕