Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមបេសកកម្មត្រួតពិនិត្យនៃទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី WAT4CAM ជំហានទី១

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមបេសកកម្មត្រួតពិនិត្យនៃទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី WAT4CAM ជំហានទី១
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ជំហានទី១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្...

នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ជំហានទី១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអ្នកស្រី Sandrine BOUCHER នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា និង Alexia HOFMANN ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី WAT4CAM ជំហានទី១ ដោយមានការចូលរួមពីឯកឧត្តម ស្រ៊ុន សុខុម ជានាយកតំណាងសមាសភាគទី៤ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនាសាទ ព្រមទាំងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-INFRA, TA-ISWM&TA-AGRI) និងក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនរូប។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ មួយចំនួនដូចជា៖ ទី១)ការពិនិត្យអំពីវឌ្ឍនភាពនៃការឆ្លើយតប និងការអនុវត្តចំណុចមួយចំនួនក៏ដូចអនុសាសន៍ ដែលបានលើកឡើងក្នុងបេសកកម្មវាយតម្លៃកាលពីលើកមុន ទី២)ផែនការអនុវត្តបន្ត ការងារកសាងសមត្ថភាពសហគមន៍កសិកប្រើប្រាស់ទឹក និងសហគមន៍កសិកម្ម និងទី៣)ការពិភាក្សាអំពីផែនការបន្ទាប់ក្រោយបញ្ចប់គម្រោង សម្រាប់ធានានិរន្តរភាព និង ទី៤)បញ្ហាផ្សេងៗ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ចាន់ យុត្ថា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន ក្រោមកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ផងដែរ ក្នុងការគាំទ្រ និងឆន្ទៈទទួលខុសត្រូវរួមដើម្បីឱ្យកម្មវិធីអនុវត្តប្រកបដោយជោគជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តម ចាន់ យុត្ថា នាយកកម្មវិធី ព្រមទាំងប្រធានក្រុមបេសកកម្មត្រួតពិនិត្យរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បានផ្តាំផ្ញើដល់ទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ ត្រូវបន្តការយកចិត្តទុកដាក់ និងបានស្នើឱ្យមានការចូលរួមរបស់អាជ្ញាធរដែនដី ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យមាននិរន្តរភាព៕