Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
នៅថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រស...

នៅថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និង​សហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងភូមិសាស្ត្រឃុំធិបតី ឃុំរាំងកេសី និងឃុំកំពង់ព្រៀង នៃស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។

សូមជម្រាបថា គណៈប្រតិភូដែលអញ្ជើញចូលរួមចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះរួមមាន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា លោកប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមជាតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត គឺជាផ្នែកមួយនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ ដែលក្នុងនោះខេត្តបាត់ដំបងមានគម្រោងចំនួនពីរដែលត្រូវអនុវត្តគឺ ១)គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត និង២)គម្រោងជួសជុលការខូចខាតដោយទឹកជំនន់ឆ្នាំ២០២០។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហតគឺបានកំណត់យកប្រឡាយមេទី២(MC2) នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រកង្ហតដែលមានប្រភពទឹកមកពីទំនប់ពហុបំណងសេកសក ដោយបង្វែរទឹកចេញពីស្ទឹងសង្កែ មកអភិវឌ្ឍបន្ថែម ដើម្បីបែងចែកទឹកក្នុងប្រព័ន្ធឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងប្លុកចំនួន៥ (ប្លុកA, B, C, D និង E) ដែលមានផ្ទៃដីស្រោចស្រពចំនួន ៥០១៧ហិកតា និងមានប្រជាពលរដ្ឋទទួលផលពីគម្រោងចំនួន ៣៣៨៤គ្រួសារ។

សូមបញ្ជាក់ថា កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ ទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដែលចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល ក្នុងនោះមានក្រសួងចំនួនពីរដែលអនុវត្តគម្រោងមានក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕