នាយកគណកម្មការដឹកនាំ កម្មវិធី WAT4CAM ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ គម្រោងអូរកំបោរ និងសករាជ ដែលស្ថិតនៅភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ
ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគណកម្មការដឹកនាំ កម្មវិធី WAT4...
ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគណកម្មការដឹកនាំ កម្មវិធី WAT4CAM ដែលទទួលហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង, ក្រុមទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-INFRA) និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ដោយចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះពិនិត្យ គម្រោងអូរកំបោរ និងសករាជ ដែលស្ថិតនៅភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ បាននឹងកំពុងសាងសង់ សម្រេចបានលទ្ធផលប្រមាណជាង៨០% ៕