Find us at:
Wat4cam
Ministry
EU
AFD
Back to News

សិក្ខាសាលាដើម្បីពិភាក្សា និងជ្រើសរើសតំបន់ព្រែក (Prek Development Area) ឬ (PDA) ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ដងទន្លេមេគង្គ និងទន្លេបាសាក់ សម្រាប់រៀបចំផែនការអភិវឌ្ឍ

សិក្ខាសាលាដើម្បីពិភាក្សា និងជ្រើសរើសតំបន់ព្រែក (Prek Development Area) ឬ (PDA) ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ដងទន្លេមេគង្គ និងទន្លេបាសាក់ សម្រាប់រៀបចំផែនការអភិវឌ្ឍ
នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមទីប្រឹក្សាបច្ចេកទេសមាន (INFRA, ISWN, AGRI) នៃកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការរៀបចំសិ...

នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមទីប្រឹក្សាបច្ចេកទេសមាន (INFRA, ISWN, AGRI) នៃកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការរៀបចំសិក្ខាសាលាខាងលើដើម្បីពិភាក្សា និងជ្រើសរើសតំបន់ព្រែក (Prek Development Area) ឬ (PDA) ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាប់ដងទន្លេមេគង្គ និងទន្លេបាសាក់ សម្រាប់រៀបចំផែនការអភិវឌ្ឍ។

សិក្ខាសាលានេះ ដឹកនាំដោយ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM និងមានការចូលរួមពីក្រសួង មន្ទីរ និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរធនធានទឹក និងឧតុនិយម, តំណាងអាជ្ញាធរស្រុកកៀនស្វាយ, ស្រុកស្អាង ជាដើម។

តំបន់ព្រែកចំនួន ៣៧ តំបន់ ដែលបានសិក្សាជាបឋមបានដាក់បង្ហាញជូនដោយក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីពិនិត្យ និងជ្រើសរើសជាតំបន់អតិភាពសម្រាប់ការសិក្សាលម្អិតបន្តក្នុងការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ។

ការជ្រើសរើសធ្វើឡើងផ្អែកលើវិធីសាស្ត្រចូលរួមវាយតម្លៃដាក់ពិន្ទុតាមសូចនាករបច្ចេកទេសចំនួន ៤ ៖

១- កម្រិតនៃការអភិវឌ្ឍន៍បច្ចុប្បន្ន

២- សារៈសំខាន់នៃកសិកម្ម

៣- ស្ថានភាពបរិស្ថាន, និង

៤- សក្ដានុពលនៃការអភិវឌ្ឍន៍

ជាលទ្ធផល ៣ តំបន់ត្រូវបានកំណត់ និងជ្រើសរើសជាតំបន់អាទិភាពសម្រាប់ការសិក្សា និងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ។

តំបន់ទាំងនោះមាន ៖

១- តំបន់ទី១ ក្នុងស្រុកកោះធំ (ផ្នែកខាងឆ្វេងទន្លេបាសាក់)

២- តំបន់ទី២ ក្នុងស្រុកលើកដែក (ផ្នែកខាងស្តាំទន្លេមេគង្គ)

៣- តំបន់ទី៣ ក្នុងស្រុកកោះធំ (ផ្នែកខាងស្តាំន្លេបាសាក់)

តំបន់ទាំងនេះនឹងសិក្សាបន្តដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍។

សិក្ខាសាលាបានបិទបញ្ចប់នៅរសៀលថ្ងៃដដែលក្រោមបរិកាសរីករាយ និងស្និទ្ធិស្នាល។