កិច្ចប្រជុំ Policy Dialogue Meeting #5
កាលពីរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលការអនុញ្ញាតពី ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ចូលរួមកិច្ចប្រជុំ Policy Dialogue Meeting #5 ។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធានរួមជាមួយនឹងឯកឧត្តម Jacques Pillet, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា,ដោយមានសមាភាពចូលរួមមានជាអាទ៍ Mr. Yazid BENSAID នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Reginal Director for Southwest Asia), លោកស្រី Ms. Ophélie Bourhis នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតក្រុងភ្នំពេញ, តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងមីក្រូហិរញ្ញវត្ថុបៃតងសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អស់លោក លោកស្រី ចូលរួមកិច្ចប្រជុំតាមរយៈ Video Conference ផងដែរ ។
សូមលេីកយកលទ្ធផលតែជ្រុងមួយនៃកិច្ចប្រជុំ Policy Dialogue meeting #5 សម្រាប់តែក្រសួងធនធានទឹក និងឧតុនិយម មានដូចជា៖
១. ឯកភាពបន្តអនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា នៅជំហ៊ានទី២ ជាបន្តទៀតនៅឆ្នាំ (២០២៣-២០២៧) ខាងមុខនេះ។
២. ឯកភាពជាគោលការដោយធ្វេីការសិក្សាបឋមនៃគម្រោងស្តារឡេីងវិញស្ទឹងស្វាយចេក និងការគ្រប់គ្រងអាងស្ទឹង ដោយអនុញ្ញាតបញ្ចូលគម្រោងនេះទៅក្នុង Pipeline ដេីម្បីអនុវត្តគម្រោងនេះក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋបារាំង ៕