Find us at:
Wat4cam
Ministry
EU
AFD
Back to News

កិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់នៃអនុគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តអនុគម្រោងអូរកំបោរ និងសករាជ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ

កិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់នៃអនុគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តអនុគម្រោងអូរកំបោរ និងសករាជ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធ...

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ហៅកាត់ថា(WAT4CAM) បានដឹកនាំក្រុមការងារ PMU និងទីប្រឹក្សាបច្ចេកទេស INFRA ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការងារដោះស្រាយផលប៉ះពាល់នៃអនុគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តអនុគម្រោងអូរកំបោរ និងសករាជ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។

ដឹកនាំកិច្ចប្រជុំពិភាក្សាក្រោមអធិបតីភាព ឯកឧត្តម អុឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានអនុគណៈកម្មកាខេត្តព្រះវិហារ តំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មន្ទីធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងមន្ទីរពាក់ព័ន្ធផងដែរ ។

ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សាមានដូចខាងក្រោម ៖

- បទបង្ហាញ ព័ត៍មាន និងទិន្ន័យ ទាកទងនៃគំនូសប្លង់បច្ចេកទេសនៃអនុគម្រោងអូរកំបោរ និងសករាជ

- យន្តការស្ថាប័នសម្រាប់អនុវត្តការងារដោះស្រាយផលប៉ះពាល់

- ដំណាក់កាលការនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់

- គោលនយោបាយសំណងចំពោះទ្រព្យសម្បត្តិដែលរងផលប៉ះពាល់

- ផែនការអនុវត្តសម្រាប់ការងារដោះស្រាយផលប៉ះពាល់ ៕

Gallery