Find us at:
Wat4cam
Ministry
EU
AFD
Back to News

ប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD

ប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD
នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហ៊ានទី១ ភាគីអនុវត្ត និងគ្រប់គ្រងកម្...

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហ៊ានទី១ ភាគីអនុវត្ត និងគ្រប់គ្រងកម្មវិធីបានជួបប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី និងលោក ម៉ួង ស៊ីដេត តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដោយមានតំណាងចូលរួមមកពីតំណាងអង្គភាពអនុវត្តគម្រោង (PMUs) និងភាគីពាក់ព័ន្ធសំខាន់ៗ មានជាអាទិ៍៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សហគមន៍អឺរ៉ុប (EU), ក្រុមទីប្រឹក្សាបច្ចេកទេសទាំង៧ របស់កម្មវិធី និងអង្គភាពអនុវត្តគម្រោង (PIU) ទាំង៥ខេត្តគោលដៅរបស់កម្មវិធីមានជាអាទិ៍៖ មន្ទីរធនធានទឹក និងឧតុនិយម-ខេត្តបាត់ដំបង-ខេត្តសៀមរាប-ខេត្តព្រះវិហារ-ខេត្តកំពង់ធំ និងខេត្តកណ្តាល និងតាមរយៈតំណភ្ជាប់កិច្ចប្រជុំ (Video Conference by online Zoom’s meeting )ដែលសមាជិកចូលរួមចំនួន ៤៨ នាក់ ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ-ពិភាក្សា និងវាយតម្លៃអំពីការអនុវត្ត, វឌ្ឍនភាព រួមទាំងបញ្ហាប្រឈមនានាក្នុងការអនុវត្តកម្មវិធី WAT4CAM ។ កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែការ ៕