Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មបន្តនៅខេត្តសៀមរាបដើម្បីពិនិត្យស្ថានភាពគម្រោងដែលនឹងត្រូវអនុវត្តនៅក្នុងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា(WAT4CAM)

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មបន្តនៅខេត្តសៀមរាបដើម្បីពិនិត្យស្ថានភាពគម្រោងដែលនឹងត្រូវអនុវត្តនៅក្នុងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា(WAT4CAM)
នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មបន្តនៅខេត...

នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ចាន់ យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូបំពេញបេសកម្មបន្តនៅខេត្តសៀមរាប ដើម្បីពិនិត្យស្ថានភាពគម្រោងដែលនឹងត្រូវអនុវត្តនៅក្នុងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ក្នុងនោះរួមមាន ៖

១-ចុះពិនិត្យទីតាំងគម្រោងម្កាក់ដែលស្ថិតនៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។

២-នៅក្នុងសហគមន៍គម្រោងម្កាក់នេះអ្នកទទួលផលមានចំនួន១៣ភូមិ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានចំនួន៦៦១ ហិកតា ដែលត្រូវនឹងប្រជាពលរដ្ឋសរុបចំនួន ៣.០៤៧ នាក់ បានទទួលផលផ្ទាល់ ។

ដំណើរទស្សនកិច្ចនេះមានការចូលរួមពី៖ លោកស្រី BOURHIS Ophélie តំណាងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ(AFD) ប្រចាំប្រទេសកម្ពុជា, លោក Bryan FORNARI តំណាងសហភាពអ៊ឺរ៉ុប(EU) ប្រចាំប្រទេសកម្ពុជា, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប រួមជាមួយក្រុមការងារទីប្រឹក្សាបច្ចេកទេសនៃកម្មវិធី WAT4CAMផងដែរ ៕