ស្វែងរកយើង៖
Wat4cam
Ministry
EU
AFD
ត្រលប់ទៅព័ត៌មាន

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យលើវឌ្ឍភាពអនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យលើវឌ្ឍភាពអនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១
នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម...

នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហានទី១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហានទី១ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានវត្តមានចូលរួមពីតំណាងអ្នកស្រី Sandrine BOUCHER នាយក AFD ប្រចាំនៅកម្ពុជា ព្រមទាំងសហការី និងមានការចូលរួមពីតំណាងឯកឧត្តម ស្រ៊ុន សុខុម ជានាយកតំណាងសមាសភាគទី៤ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-INFRA, TA-ISWM&TA-AGRI) និងក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហានទី១។

សូមជម្រាបថា កិច្ចប្រជុំផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗ មួយចំនួនដូចជា៖ ទី១)ពិនិត្យអំពីវឌ្ឍនភាពការងារក្នុងការអនុវត្តការកម្មវិធីទាំងមូលឆ្លើយតបទៅនឹងការអនុវត្តឱ្យមានភាពរលូន និងទាន់ពេលវេលា ទី២)រៀបចំផែនការនិងលើកទិសដៅអនុវត្តបន្ត ដូចជាការងារកសាងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក(FWUC) និងសហគមន៍កសិកម្ម(AC) និង ទី៣)ពិភាក្សាអំពីផែនការបន្ទាប់ ក្រោយកម្មវីធី WAT4CAM Phase 1 បានបញ្ចប់ ដើម្បីធានានិរន្តរភាពការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តទាំងនោះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការនាយកកម្មវិធី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលបានពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយមានកិច្ចសហការគ្នាយ៉ាងល្អប្រសើរ រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ផងដែរ ក្នុងការគាំទ្រ និងក្នុងឆន្ទៈទទួលខុសត្រូវរួម ដើម្បីឱ្យគម្រោងអនុវត្តទៅបានប្រកបដោយជោគជ័យ និងបានផ្តាំផ្ញើដល់ទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ ត្រូវបន្តការយកចិត្តទុកដាក់ និងស្នើសុំឱ្យមានការចូលរួមរបស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទំនប់ និងចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យមាននិរន្តរភាព៕

វិចិត្រសាល