ស្វែងរកយើង៖
Wat4cam
Ministry
EU
AFD
ត្រលប់ទៅព័ត៌មាន

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ យុត្ថា នាយកកម្មវិធី WAT4CAM អញ្ជើញចូល​រួម​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ (Wrap-Up meeting) របស់​ក្រុម​បេសកកម្មត្រួតពិនិត្យ​មក​ពី​ទីក្រុង​ប៉ារីស

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ យុត្ថា នាយកកម្មវិធី WAT4CAM អញ្ជើញចូល​រួម​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ (Wrap-Up meeting) របស់​ក្រុម​បេសកកម្មត្រួតពិនិត្យ​មក​ពី​ទីក្រុង​ប៉ារីស
នៅថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាសាលប្រជុំ នៃទីស្តីការក្រសួង ឯកឧត្តម ចាន់ យុត្ថា  រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកកម្មវិធី WAT4CAM...

នៅថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាសាលប្រជុំ នៃទីស្តីការក្រសួង ឯកឧត្តម ចាន់ យុត្ថា  រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកកម្មវិធី WAT4CAM បានជួបប្រជុំបូកសរុបលទ្ធផលរបស់ក្រុមបេសកកម្មត្រួតពិនិត្យដឹកនាំដោយលោក Matthieu Le Grix នាយកដ្ឋានទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវៈចម្រុះ និងជាប្រធានក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបូកសរុបលទ្ធផល ភាគីទាំង២ បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖

១) ស្នើសុំបន្តកិច្ចសន្យាក្រុមហ៊ុនទីប្រឹក្សាបច្ចេទេស រហូតដល់ចុងឆ្នាំ២០២៥

២) ព្រែក PDA 06 សិក្សារួចហើយ តែស្នើផ្អាកសិន ដោយសារអាចប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ។ ការងារបន្តនឹងសម្រេចនៅពេលការសិក្សាគម្រោងព្រែកជីកហ្វូណនតេជោបញ្ចប់។

៣) ពន្លឿនការងារផ្កាយរណប (Satellite) ដោយត្រូវរៀបចំការងារមួយចំនួនដូចជា i) រៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យព្យាករណ៍អាកាសធាតុ ii) រៀបចំ application/tool ដែលអាចប្រើប្រាស់ទាញយកពត៌មានព្យាករណ៍អាកាសធាតុបានពីគ្រប់ប្រព័ន្ធ។

កិច្ចប្រជុំបានបញ្ចប់នៅព្រឹកថ្ងៃដដែលក្រោមបរិយាសរីករាយ និងស្និទស្នាល៕

វិចិត្រសាល